Thursday June 25th, 2020 |

ការ​ចាប់​រង្វាន់​Lucky Draw ពី​ក្រុមហ៊ុន​ Opennet

 

កាលពីថ្ងៃអាទិត្យកន្លងទៅនេះខាងក្រុមហ៊ុន បានចាប់ផ្តើមដំណើរការនូវកម្មវិធីចាប់រង្វាន់សំរាប់អតិថិជនដែលបង់ថ្លៃសេវាកម្មចាប់ពី៦ខែឡើងទៅ នេះគឺជាកម្មវិធីសំរាប់អតិថិជនចាស់ ដែលក្រុមហ៊ុនធ្វើឡើងដើម្បីថ្លែងអំណរគុណទៅកាន់អតិថិជនដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុនរយះពេលកន្លងមកនេះ៕

ការចាប់រង្វាន់នេះបានរៀបចំឡើងរយះពេលរហូតដល់ទៅ១៣សប្តាហ៍ ដែលខាងក្រុមហ៊ុនបានរៀបចំផ្សាយផ្ទាល់ឡើងជារៀងរាល់សប្តាហ៍ថ្ងៃអាទិត្យនៅវេលាម៉ោង ៩ព្រឹក។ រង្វាន់ជារៀងរាល់សប្តាហ៍ខាងក្រុមហ៊ុននឹងធ្វើការប្រគល់ជូនអតិថិជនដល់គេហដ្ធានផ្ទាល់តែម្តង។

ជាក់សែ្តងយើងបានស្វែងរកឃើញអតិថិជនដែលមានសំណាងឈ្នះនូវរង្វាន់ប្រចាំសប្តាហ៍ដំបូងគេ។
លោក សែន កុសល ដែលជាម្ចាស់សំណាងដំបូងគេទទួលបានម៉ាស៊ីនបោកខោអាវមូយរង្វាន់។ដោយឡែកខាងក្រុមហ៊ុនក៏ធ្វើការចាប់រង្វាន់លេខ២ និង លេខ៣ ចំនួន ៦រង្វាន់ទៀតផងដែរ។

អតិថិជនដែលទទួលបានរង្វាន់លេខ២ចំនួន ៣នាក់ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ចំណែកអតិថិជនដែលទទួលបានរង្វាន់លេខ៣មាន២នាក់នៅខេត្តបាត់ដំបងនិងមួយរូបនៅភ្នំពេញផងដែរ។


ការចាប់រង្វាន់នៅសប្តាហ៍ទី២និងធ្វើឡើងនៅថ្ងៃទី២៨ ខែ មិថុនាខាងមុខនេះ។ សូមចូលរួមទស្សនាលេងហ្គេមជាមួយនិងកម្មវិធីតាមរយះគេហទំព័រហ្វេសបុករបស់ Opennet។ ដែលមានឈ្មោះថា Opennet Support។